Welcome to library

NTTI បានបង្កើតឡើងជាផ្លូវការដោយអនុក្រឹត្យលេខ ១០៩ ចុះថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០១ ស្ថិតនៅក្រោមការគ្រប់គ្រង ក្រសួងអប់រំ យុវជន និងកីឡា។ បច្ចុប្បន្ន NTTI បានផ្លាស់ប្ដូរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យោងទៅលើបទពិសោធន៍ការងារ ក្នុងរយះពេល ដ៏យូរដោយចាប់តាំងពីឆ្នាំ ១៩៩៩ មក NTTI បានកសាងកេរ្ដិ៍ឈ្មោះនិងគុណភាពអប់រំឲ្យទទួលបាននូវភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។ អស់រយៈជាងមួយ ទស្សវត្ស NTTI បានអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែក គ្រូបច្ចេកទេសវិជ្ជាជីវៈ ផ្នែកវិស្វកម្ម និងផ្នែកបច្ចេកវិទ្យា ដែលធនធានទាំងអស់នោះបាននឹងកំពុងបម្រើ សេចក្ដីត្រូវការនៅពាសពេញផ្ទៃប្រទេស។ សមិទ្ធិផលសម្រេចទាំងនេះ បង្ហាញអោយឃើញថា NTTI បានដើរតូនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ លើការបណ្ដុះបណ្ដាល ផ្នែកបច្ចេកវិទ្យាពីជំនាន់មួយទៅជំនាន់មួយ ដោយប្រើប្រាស់កម្មវិធីសិក្សាទំនើប តម្រូវតាមទីផ្សារការងារ ដែលត្រូវបានរៀបចំឡើងដោយ មន្ដ្រី និងសាស្ដ្រចារ្យ ដែលមានបទពិសោធន៍ការងារច្រើនឆ្នាំ។ មុខវិជ្ជាសិក្សា ត្រូវបានរៀបចំយ៉ាងយកចិត្ដទុកដាក់ ដើម្បីឲ្យស្របតាមរបៀបវារៈ នៃការកសាង និងកំណែទម្រង់ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ស្ថិតនៅក្នុងមុំមួយ នៃយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល។ វិទ្យាស្ថាន បាននឹងកំពុងផ្តល់នូវការអប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវីជ្ជាជីវៈ កម្រិតជាន់ខ្ពស់បច្ចេកទេស បរិញ្ញាបត្របច្ចេកវិទ្យា និង កម្រិតម៉ាស្ទ័របច្ចេកវិទ្យា ផ្នែកវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងអេឡិចត្រូនិច ព័ត៌មានវិទ្យា និងស្ថាបត្យកម្ម។ លើសពីនេះទៅទៀត NTTI ក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល គ្រូបច្ចេកទេសវិជ្ជាជីវៈ ដែលក្នុងមួយឆ្នាំៗ ធ្វើការ បណ្ដុះបណ្ដាលគ្រូបច្ចេកទេសវិជ្ជាជីវៈ តម្រូវទៅតាមការអភិវឌ្ឍន៍ និងការីរកចំរើនរបស់ប្រទេសជាតិ។ នាពេលបច្ចុប្បន្ន ក្នុងការរៀន និងបង្រៀនទាំងអស់ ត្រូវបានលើកទឹកចិត្ដ ឱ្យខិតខំសិក្សាជាមួយ នឹងបរិស្ថានល្អប្រសើរ ដែលត្រូវបានរៀបចំឡើង សម្រាប់អាជីពក្នុងការរៀន និងបង្រៀន ដោយមានទីតាំង និងបរិវេណធំទូលាយ ស្រស់ស្អាត ដែលធ្វើឱ្យនិស្សិត មន្ដ្រី បុគ្គលិក ព្រមទាំងសាស្ដ្រចារ្យទាំងអស់ តែងតែមានអារម្មណ៍ជឿជាក់ និងសុទិដ្ឋិនិយមជានិច្ច។

Popular Videos

New Videos

Videos